បរិបទ
ឧបសគ្គចម្បងមួយក្នុងការជំរុញកសិអេកូឡូស៊ីក្នុងតំបន់មេគង្គ គឺកង្វះភស្តុតាងស្តីពីអត្ថប្រយោជន៍នៃការអនុវត្តកសិអេកូឡូស៊ី។ ចំណុចទាំងនេះ ធ្វើឱ្យមានការលំបាកក្នុងការបញ្ចុះបញ្ចូលអ្នកបង្កើតគោលនយោបាយ អ្នកប្រើប្រាស់ និងកសិករអំពីសក្តានុពលរបស់វា។ ភាពខ្វះខាតនៃធនធានជាភាសាជាតិកាន់តែរារាំងដល់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីកសិអេកូឡូស៊ី និងធ្វើឱ្យមានការស្ទាក់ស្ទើរនៃភាគីពាក់ព័ន្ធសំខាន់ៗក្នុងការទទួលយកកសិអេកូឡូស៊ីជាផ្លូវដើរដែលអាចសម្រេចបាន ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព។.
គោលបំណង
មជ្ឈមណ្ឌលចំណេះដឹងរបស់បណ្ដាញកសិអេកូឡូស៊ី (ALiSEA) មានគោលបំណងក្លាយជាប្រភពចំណេះដឹងឈានមុខគេលើវិស័យកសិអេកូឡូស៊ីក្នុងតំបន់មេគង្គ។ យើង ពុះពារក្នុងការសម្របសម្រួល ដល់ការចែករំលែកចំណេះដឹង និងបង្កើនរូបភាពនៃបទពិសោធន៍ និងការយល់ដឹងស៊ីជម្រៅ ទាំងកម្រិតមូលដ្ឋាន និងថ្នាក់ជាតិ។ តាមរយៈការលើកកម្ពស់ចំណេះដឹងដល់សម្បូរបែបនេះ មជ្ឈមណ្ឌលនេះ ក៏ជំរុញអ្នកពាក់ព័ន្ធ និងជំរុញគ្រប់តួអង្គ ឱ្យចាប់អារម្មណ៍ ឬចូលរួមក្នុងវិស័យកសិអេកូឡូស៊ី។.
រចនាសម្ព័ន្ធ
មជ្ឈមណ្ឌលចំណេះដឹងរបស់បណ្ដាញ ALiSEA មានផ្នែកសំខាន់ៗចំនួនប្រាំ ដែលផ្នែកនីមួយៗផ្តល់នូវប្រភេទចំណេះដឹងជាក់លាក់៖
- ព័ត៌មានលម្អិត៖ ទំព័រនេះគឺជាការប្រមូលផ្ដុំនៃព័ត៌មានសង្ខេប ខិតប័ណ្ណបច្ចេកទេស និងវីដេអូស្តីពីទិដ្ឋភាពផ្សេងៗនៃកសិអេកូឡូស៊ី។ ព័ត៌មានលម្អិតទាំងអស់ អាចស្វែងរកបានតាម ប្រភេទ ប្រទេស និងប្រធានបទកសិអេកូឡូស៊ី។ ការយល់ដឹងខ្លះត្រូវបានរៀបរៀងដោយយោងតាមភូមិសាស្ត្រ ហើយអ្នកអាចមើលលម្អិតបាននៅក្នុងកម្មវិធីផែនទី (សូមមើលខាងក្រោម)។
- បណ្ណាល័យ៖ នេះ គឺជាការប្រមូលផ្តុំនៃអត្ថបទ របាយការណ៍ និងឯកសារផ្សេងទៀតស្តីពីកសិអេកូឡូស៊ី និងប្រធានបទពាក់ព័ន្ធ។ ឯកសាទាំងនោះ រក្សាទុកក្នុងប្រព័ន្ធទិន្នន័យ CKAN ដែលរៀបចំក្នុងសំណុំទិន្នន័យ។ សំណុំទិន្នន័យនីមួយៗ អាចមានឯកសារមួយ ឬច្រើន។ ការស្វែងរកជាច្រើន អនុញ្ញាតឱ្យអ្នកប្រើស្វែងរកឯកសារប្រកបដោយប្រសិទ្ធភាព។
- Map Explorer៖ នេះ គឺជាចំណុចផែនទីអន្តរកម្មមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហាញរូបភាពផ្សេងៗ ដែលរួមមានស្រទាប់បរិបទ (ឧទាហរណ៍ប្រភេទគម្របដី ការរិចរិលដី គម្របព្រៃឈើ) និងបណ្ដាញ ALiSEA លក្ខណៈពិសេសស្រទាប់ (ឧ. ទីតាំងនៃគំនិតផ្តួចផ្តើម និងតួអង្គកសិអេកូឡូស៊ី)។
- ប្លុកទិន្នន័យ៖ នេះ គឺជាឧបករណ៍សម្រួលទិន្នន័យស្មុគស្មាញជាច្រើន មកតាមរបៀបសាមញ្ញងាយយល់សម្រាប់អ្នកមើលទូទៅ។ មាតិការបង្ហោះនីមួយៗ មានអត្ថបទខ្លីៗដែលផ្តោតលើសារសំខាន់មួយ ឬចំណុចគួរឱ្យចាប់អារម្មណ៍អំពីកសិអេកូឡូស៊ី។
- អ្នកជំនាញ៖ នេះ គឺជាមូលដ្ឋានទិន្នន័យរបស់អ្នកជំនាញកសិអេកូឡូស៊ីក្នុងតំបន់មេគង្គ។ មូលដ្ឋានទិន្នន័យនេះមានគោលបំណងជំរុញការផ្លាស់ប្តូរ និងទំនាក់ទំនងក្នុងចំណោមអ្នកជំនាញមកពីផ្នែកផ្សេងៗក្នុងតំបន់ និងនិន្នាការផ្សេងៗគ្នា។ សមាជិក ALiSEA និងមិនមែនសមាជិកអាចចុះឈ្មោះក្នុងមូលដ្ឋានទិន្នន័យបាន។
ការប្រើប្រាស់
មជ្ឈមណ្ឌលចំណេះដឹងរបស់បណ្ដាញកសិអេកូឡូស៊ី គឺជាធនធានគ្រប់គ្រងចំណេះដឹងអនឡាញសាធារណៈមួយ ដែលរួមបញ្ចូលចំនេះដឹងយ៉ាងទូលំទូលាយ រួមមាន ឯកសារបែបវិទ្យាសាស្ត្រ ការសាកល្បង ព្រឹត្តប័ត្រស្ដីពីការអនុវត្តល្អ បទពិសោធន៍របស់អ្នកអនុវត្ត និងរបាយការណ៍សង្ខេបគោលនយោបាយ ដែលរួមចំណែកដោយទាំងសមាជិក និងមិនមែនសមាជិកនៃបណ្តាញ ALiSEA ។ ខណៈពេលដែលមាតិកាភាគច្រើនមានជាភាសាអង់គ្លេស ក្នុងនោះក៏មានធនធានមួយចំនួន ជាភាសាខ្មែរផងដែរ។.
អ្នកចូលរួម
មជ្ឈមណ្ឌលចំណេះដឹងនៃបណ្ដាញ ALiSEA ត្រូវបានបង្កើតឡើងក្នុងក្របខ័ណ្ឌនៃគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព ២០២០ – ២០២៥ (ASSET 2020 – 2025) និងកម្មវិធីផ្សព្វផ្សាយកសិអេកូឡូស៊ី ២០២៤ – ២០២៨ (APP; 2024 – 2028) ដោយសហការជាមួយ CDE, GRET, CIRAD, និង Mediaseeds។ មជ្ឈមណ្ឌលចំណេះដឹង ត្រូវបានគ្រប់គ្រងដោយការិយាល័យសម្របសម្រួលក្នុងតំបន់នៃបណ្តាញ ALiSEA ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី AFD, EU, FFEM និង SDC (ឡូហ្គោ និងតំណភ្ជាប់ខាងក្រោម)។.






